(ភ្នំពេញ)៖ របាយការណ៍ស្តីពីបញ្ហាប្រឈម លើកិច្ចការពារស្ថានីយបុរាណរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា ប្រជាពលរដ្ឋ ក្រុមបារមី និងព្រះសង្ឃមួយចំនួន បានទន្ទ្រានយកដីទួលបុរាណធ្វើកម្មសិទ្ធិ នៅខេត្តកណ្តាល។
របាយការណ៍នេះ ត្រូវបានបង្ហាញនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្នុងរបាយការណ៍ បានឲ្យដឹងថា បញ្ហាប្រឈមលើកិច្ចការពារស្ថានីយបុរាណ រួមមាន៖
* មន្ទីរដែនដីខេត្តកណ្តាល បានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋលើដីទួលបុរាណច្រើនករណីកន្លងមក
* ប្លង់ស្ថានីយ៍បុរាណមួយចំនួនគ្មានផ្លូវចូល ស្ថិតក្នុងដីឡូតិ៍ឯកជន ឬស្ថាប័នផ្សេងៗ (ប្លង់រឹង)
* ប្រជាពលរដ្ឋ ក្រុមបារមី និងព្រះសង្ឃមួយចំនួន បានទន្ទ្រានយកដីទួលបុរាណធ្វើកម្មសិទ្ធិ
* មានករណីទួលបុរាណខ្លះទើបរកឃើញថ្មី ដែលភូមិឃុំព្យាយាមលាក់បាំង (មានទំនាស់ទើបប្រាប់)
* ខ្លះគម្រោងថវិកាគាំទ្រការងារបោះបង្គោល និងលើកស្លាកការពារតាមស្ថានីយបុរាណ៕