(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត បានចេញមកឆ្លើយតបចំពោះការលើកឡើងនានា ពាក់ព័ន្ធស្ថានភាពគុណភាពខ្យល់នៅកម្ពុជា បន្ទាប់ពីមានការលេីកឡេីងជាហូរហែ ថា គុណភាពខ្យល់មានសារធាតុផ្សែងពុល។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងបរិស្ថានដាក់ចេញនូវព័ត៌មាន ពីគុណភាពខ្យល់ជារៀងរាល់ថ្ងៃ ជូនដល់ប្រជាជនយេីង ដេីម្បីបានជ្រាប បានដឹង និងចាត់វិធានការឲ្យទាន់ពេលវេលា នៅពេលដែលមានផ្សែងពុល» ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងបរិស្ថាន។

សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន អំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.៩៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»៕

ខាងក្រោមនេះ ជាការលេីកឡេីងទាំងស្រុង របស់លោកបណ្ឌិត អ៊ាង សុផល្លែត៖