(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.៥៣ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តកែប និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន , ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តព្រះវិហារ, ពណ៌ទឹកក្រូចៈ ខេត្តពោធិ៍សាត់៕