(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ខណៈកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ក៏បានព្រមានទម្លាយសារឆ្លងឆ្លើយជាមួយលោក សេង សារី ជិត៣០០សារ ដែលមានទាំងសម្លេង និងសំណេរ ប្រសិនបើក្នុងករណី លោក សេង សារី ឈានហួសបន្ទាត់ក្រហម ដោយចាត់ទុកសម្តេចជាសត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញទំនាក់សង្គមរបស់សម្តេចដែលមានខ្លឹមសារទាំងស្រុង៖

ក្នុងការបង្ហោះសារយប់មុិញខ្ញុំបាននិយាយថា មិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំ និង សេង សារី ទេ ដោយយល់ដល់ទំនាក់ទំនងឪពុកនិង
កូន។ ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥ នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។

នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំងសម្លេងទាំងសំណេរខ្ញុំនិងបញ្ចេញតាមChannel telegram របស់ខ្ញុំដែល សមាជិកជាង ៨០មុឺននាក់។ សហការីរបស់ខ្ញុំបានតម្រៀបសារទាំង នេះតាមលំដាប់លំដោយរួចហើយ ខ្ញុំគ្រាន់តែ forward ចូលទៅ channel telegram ជាការស្រេច។

ពេលសារចេញទៅគេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់ សេង សារី ជាមួយ អាសុីសេរីយប់មិញនេះ៕