(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន បានណែនាំលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមន ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កៀង ល័ក្ស បានចាត់កម្លាំងបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅសាលាសង្កាត់ ប៉ុស្តិ៍នគរបាល ផ្លូវ៤៣០ ៥១៤ ៥១០ ៤៩៤ ៤៩០ ៤៩២ និងតាមបណ្តាផ្លូវលំតូចៗ ក្នុងសង្កាត់ផ្សារដើមថ្កូវ។ ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន២គ្រឿង ប្រេងម៉ាស៊ូតចំនួន៦០លីត្រ សាំង១៥លីត្រ ថ្នាំមូសចំនួន៣កំប៉ុង។
ក្រោយពីរដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌចំការមន៕