(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធាន​គណ​បក្ស​ប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសូលីត ក្នុងឋានៈជាអគ្គលេខាធិការ​គណបក្សប្រជាជន​បដិវត្តន៍​ឡាវ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជន​បដិ​វត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា នៅសាល​សន្និបាតជាតិ រដ្ឋធានី​វៀងចន្ទន៍។

តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់រវាងគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលជាគណបក្ស​កំពុងដឹកនាំរដ្ឋ ក្នុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យរឹតតែ​ខ្លាំង​ក្លាយបន្ថែមទៀត៕