(វៀងចន្ទន៍)៖ បើតាមតំណាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងគណប​ក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវនឹងកាន់តែរឹងមាំបន្ថែមទៀត ក្រោយមានរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់ឆ្នាំ២០២៥-២០២៧។

សូមជម្រាបថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល, លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់ឆ្នាំ២០២៥-២០២៧ ជាមួយលោក ម៉នសៃ ឡាវមួសុង សមាជិកបម្រុងគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នៅរដ្ឋធានីវៀងចន្ទន៍ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងគោលបំណងពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងយុវជនគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ដែលជាប្រពៃណីដ៏ល្អប្រសើររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ៕