(កំពង់ធំ)៖ កម្លាំងចម្រុះរបស់ទីបញ្ជការស្រាលឃុំពាមបាង ប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចពាមបាង ដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចចាប់ពីបាក់ដាវ ដល់ពាមបាង ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ទទួលបានលទ្ធផលដូចខាងក្រោមបានរុះរើបំផ្លាញចោលវត្តុតាង ឧបករណ៏នេសាទរបាំងសាច់អួនលើសប្រវែងកំណត់ (១ករណី)៖ របាំងសាច់អួនចំនួន ៥របាំងប្រវែង ២៥០០ ម៉ែត្រ, ឡុកចំនួន ៥គ្រឿង, លប/លូ ចំនួន ១០មាត់, បង្គោល ចំនួន ៣៥០០ម៉ែត្រ។

កម្លាំងចម្រុះសូមអំពាវនាវដល់បងប្អូនចូលរួមទាំងអស់គ្នាដើម្បីការពារមច្ឆាជាតិឱ្យបានគង់វង្សយូរអង្វែង៕