(រតនគិរី)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាប្រធាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ សិក្សា ២០២៤-២០២៥ ។

វគ្គបណ្តោះបណ្តាលនេះ មានការអញ្ជើញពី លោក កែវ អាំផន នាយកវិទ្យាល័យ រួមទាំងទីប្រឹក្សាយុវជន មន្ត្រីសាខា និងមានការចូលរួម គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២៥ នាក់, ស្រី ១៨ នាក់ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យ សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានរយៈពេលមួយថ្ងៃពេញ ដោយផ្ដោតលើមេរៀនសំខាន់ៗមួយចំនួនរួមមាន៖
១៖ ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២៖ គោលការណ៍គ្រឹះទាំង៧ប្រការ
៣៖ ការប្រើប្រាស់បដិរូប
៤៖ គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥៖ ការបង្កើតក្លឹបយុវជន កក្រក ថ្មី
៦៖ វិជ្ជាសង្គ្រោះបឋម
៧៖ បញ្ជ្រាប ពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ ការងារសុខភាព និងការកេងប្រវញ្ជផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕