(ភ្នំពេញ)៖ មិនដល់មួយខែផង នៃការឡើងកាន់តំណែងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីស្ថាប័នកំពូលរបស់ពិភពលោក ដោយនៅក្នុងនោះរួមមានអង្គការសុខភាពពិភពលោក កិច្ចព្រមព្រៀងប៉ារីសស្ដីពី អាកាសធាតុ និងចុងក្រោយនេះគឺគម្រោងដកអាមេរិកចេញពី ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
ស្របពេលដែលអាមេរិកដកខ្លួនចេញ ប្រទេសចិនឯណេះវិញតែងតែប្រកាសបន្ថែមការគាំទ្រដល់ដល់ស្ថាប័នទាំងនោះផ្ទុយពីអាមេរិកទៅវិញ ជាក់ស្ដែងដូចជាអង្គការសុខភាពពិភពលោកជាដើម។
ដូច្នេះតើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក
វាគ្មិនកិត្តិយសរបស់យើងនៅក្នុងសប្ដាហ៍នេះគឺ៖
- លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕