(កំពង់ស្ពឺ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ។
អំណោយទាំងនោះរួមមានដូចជា៖
- Patient Monitor ចំនួន5គ្រឿង
- គ្រែអ្នកជំងឺ ចំនួន 20គ្រែ
- គ្រែពេទ្យ ចំនួន 20គ្រែ
នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរសុខទុក្ខដល់មូលដ្ឋាននានាគ្រប់ទិសទី៕