(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេច​តេ​ជោ​ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យមដែលមានរយៈពេល១ថ្ងៃគឺ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច នៅអគារខ្មែរថាមស៍ រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ  Skills Development Fund (SDF) រៀបចំដោយ FASMEC ព្រមជាមួយ Mekong Inclusive Ventures (MIV) និងចូលរួមសហការណ៍ដោយ Canadia Bank , SME Bank of Cambodia, និងសាជីវកម្មធានាឥណទានកម្ពុជា Credit Guarantee Corporation of Cambodia  ដើម្បីបណ្ដុះបណ្ដាលម្ចាស់សហគ្រាស ចំនួន២៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ដោយលោកឧកញ៉ាប្រធានផងដែរ។