(សៀមរាប)៖ ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានថាមានការលេងល្បែងស៊ីសងជល់មាន់នៅត្រង់ចំណុចវាលស្រែខាងត្បូងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានដាក់បទបញ្ជាដោយផ្ទាល់ទៅ លោកអធិការនគរបាលស្រុកពួក ដឹកនាំកម្លាំងចុះបង្ក្រាបនៅទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែងទួលវាលស្រែ។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនក្រុមអ្នកលេងជល់មាន់ សរុបចំនួន០៩នាក់៖
១.ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
២.ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
៣.ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Wave សេរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ សៀមរាប 1F.4181។
៤.ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយ មាន់ជល់ ១ក្បាល។
៥.ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C.3598។
៦.ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
៧.ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប។
៨.ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប។
៩.ឈ្មោះ ឈឿម តី ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតរួមមាន៖ សត្វមាន់ជល់ចំនួន០៩ក្បាល, ចង្ក្រានហ្គាស២, ធុងដាក់ទឹក៣, ធុងទឹកកក១, រទេះរ៉ឺម៉កកែច្នៃ១, សង្វៀនជល់មាន់ចំនួន២, និងម៉ូតូសរុបចំនួន ២០គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ខាងលើ ត្រូវបានកម្លាំនគរបាលជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕