(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងសម័យប្រជុំ លើកទី៣៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងធ្វើឡើងនៅព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ ដោយមានរបៀបវារៈចំនួន១៣។