(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងទេសរដ្ឋមន្ដ្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតវាយសីមិត្តភាពរវាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន។

ការប្រកួតវាយសីមិត្តភាពនេះ គឺជាការប្រកួតលើកទី១ របស់ក្រុមកីឡាវាយសីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមកីឡាវាយសីរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដែលមានសមាសភាពចូលរួមចំនួនជាង១០០រូប និងមានកីឡាករ កីឡាការនី ប្រមាណចំនួន៣០រូប រួមមាន គូប្រកួតកិត្តិយស ចំនួន៥គូ និងគូប្រកួតមិត្តភាព ចំនួន៩គូ។

ការប្រកួតនេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕