(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលអភិបាលស្រុក និងជាប្រធានគ

ណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សប្បុរជនតាមរយៈ អនុសាខាស្រុក ផ្តល់ជូនប្រជា
ពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៥គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នាឱកាសនោះ លោក ញឹក សារ៉ែន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់
ដំបង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ជាមួយគ្នានេះ ប្រធានអនុសាខាស្រុក ក៏សូមឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យទាំងការរស់នៅ និងការហូបចុច ដេីម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។ អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, មី១កេស, ត្រីខ ១យួរ, ទឹកត្រីទឹកស៊ីអីវ ១យួរ,
ប្រេងកូឡា ១ដប ផងដែរ៕