(ភ្នំពេញ)៖ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់របបខ្មែរក្រហម។
កិច្ចប្រជុំ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖
ទី១៖ ពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
ទី២៖ ពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក៕