(សៀមរាប)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញវីដេអូចុះពិនិត្យទិដ្ឋភាពជាក់ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែម។

ក្នុងអំឡុងពេលជជែកគ្នាជាមួយប្រជាសហគមន៍អន្លង់ធំ ក៏មានការលើកសំណើសុំអគារសិក្សាថ្នាក់អនុវិទ្យាល័យ និងស្នើសុំពិនិត្យលទ្ធភាពសាងសង់វិទ្យាល័យថ្មីសម្រាប់ឃុំខ្នងភ្នំ ដោយហេតុបច្ចុប្បន្នក្មួយៗដែលរៀនថ្នាក់វិទ្យាល័យ ត្រូវធ្វើដំណើរទៅរៀនឆ្ងាយពី ១៥ ទៅ២០គីឡូម៉ែត្រ។

តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ថា «ក្រោយសំណេះសំណាល ខ្ញុំបានចូលត្រួតពិនិត្យទិដ្ឋភាពជាក់ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែមដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ នៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដែលជាអនុវិទ្យាល័យតែមួយគត់ក្នុងឃុំខ្នងភ្នំនេះ»

សូមទស្សនាវីដេអូ៖