(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្រាយលម្អិតពីមាត្រានីមួយៗ ទាំង៧មាត្រា នៃច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ «ខ្មែរក្រហម» ជូនដល់បងប្អូនប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់ពីច្បាប់នេះ មុននឹងរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។ ការសម្រាយលម្អិតពីអ្នកជំនាញផ្នែកច្បាប់ នៃក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន។

សេចក្ត្រីព្រាងច្បាប់ស្តីពី ច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ «ខ្មែរក្រហម» ដែលមានចំនួន៧មាត្រា ត្រូវបានរដ្ឋសភាលើកដៃអនុម័តជាឯកច្ឆ័ន្ទ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបានព្រឹទ្ធសភាពិនិត្យនិងឱ្យយោបល់រួចរាល់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅផងដែរ។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះជនទាំងឡាយ ដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ និងដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញនៅកម្ពុជា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖