(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលនៃការជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យចូលបម្រើការងារ ជាមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងបានបញ្ជាក់ថា បេក្ខជន បេក្ខនារី ដែលបានជាប់ជាមន្ត្រីជាប់កិច្ចសន្យាចំនួន ៥០នាក់ ឱ្យមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបំពេញបែបបទចូលបម្រើការងារ នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០នាទីព្រឹក ជាកំហិត។
ចំពោះករណីបេក្ខជន បេក្ខនារី ពុំបានមកបង្ហាញខ្លួន ត្រូវបានចាត់ទុកថា បោះបង់ចោលនូវសិទ្ធិចូលបម្រើ ការងារ ដោយស្វ័យប្រវត្តិ និងគ្មានលក្ខខណ្ឌ៕