(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ផលប៉ះពាល់នៃសុវត្ថិភាព តាមអ៉ិនធើណិត លើអាជីវកម្មខ្នាតតូច» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះគាំទ្រដោយសមាគមធនាគារនៅកម្ពុជា។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕