(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងលើកទឹកចិត្តដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នទាំងអស់យកចិត្តទុកដាក់លើការងារសុវត្ថិភាព និងចូលរួមបំពេញនីតិវិធីស្នើសុំ​វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសពីក្រសួង ដើម្បីធានាបានការប្រកបអាជីវកម្មដោយសុវត្ថិភាព ដោយក្រសួងរ៉ែ និងថាមពល នឹងបន្តផ្តល់សេវារដ្ឋបាលដែលមានភាពងាយស្រួលជូន។

លោក កែវ រតនៈ បានថ្លែងដូចនេះទៀតថា «បងប្អូនដែលប្រកបរបរផ្នែកការ៉ាស់សាំងនេះ ជាលក្ខណៈមីក្រូដែលគាត់ពិបាក ជួនកាលក្រដាស់ស្នាមគាត់អត់យល់ ឫមួយគាត់ពិបាកធ្វើដំណើរមក [..] ខ្ញុំគិតថា នណាក៏ចង់គោរពច្បាប់ដែរ ប៉ុន្តែមានតែប៉ុន្មានរឿងទេដែលគេមិនធ្វើ ឫមកមួយយើងយកលុយក្រៅសេវា ដែលគេមិនចង់បង់ ឫមួយក៏បែបបទយើងស្មុគស្មាញដែលគេមិនយល់ពិបាក អីចឹងគ្នាយើង ​ត្រូវធ្វើកិច្ចការងារនេះជាមួយគាត់ដោយទន់ភ្លន់ មើលកិច្ចការរបស់គាត់ តាមនីតិវិធីរបស់គោលការណ៍ ហើយជួយសម្រួលគាត់ឱ្យអស់លទ្ធភាពធ្វើមិចឱ្យគាត់បានបំពេញឱ្យស្របច្បាប់»

ខាងក្រោមនេះជាវីដេអូរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖