(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា តំបន់អន្ទង់អាំងជើងភ្នំ១៥០០ ត្រូវអភិរក្សជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន ក្រោយទទួលបានសំណូមពរយ៉ាងទទូចពីសំណាក់ប្រជាជន។
លោកបានថ្លែងថា ការអភិរក្សជាតំបន់អភិរក្សឧទ្យានជាតិនេះទៀតសោធ គឺដើម្បីជាផលប្រយោជន៍សាធារណៈ ក្រោយទទួលបានសំណូមពរយ៉ាងទទូច ពីសំណាក់ប្រជាជនទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ទាំងមូល ដែលស្នើដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិរក្សតំបន់នេះជាដាច់ខាត»៕
ខាងក្រោមនេះជាប្រសាសន៍របស់លោក កែវ រតនៈ៖