(កែប)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញលែងក្តាមមេមានពងក្រៅ នៅស្ថានីយភ្ញាស់កូន និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី ឃុំព្រៃធំ សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្នុងដំណើរបេសកកម្មនេះ រដ្ឋមន្រ្តី និងអភិបាលខេត្ត បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវធនាគារក្តាម និងបានលែងក្តាមមេមានពងក្រៅ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត និងថែរក្សាឱ្យគង់វង្សយូរអង្វែង៕