(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យ យុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ រយៈពេល ២ថ្ងៃកន្លះ គិតចាប់ ពីថ្ងៃទី១២ វេលាម៉ោង ២:០០នាទីរសៀល ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។
សន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំង ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំង ប្រទេសប្រមាណ ៣៥០នាក់៕