(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញ និងម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនចុះសួរសុខទុក្ខ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៦គ្រួសារ នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឲ្យដឹងថា ក្រៅពីការសួរសុខទុក្ខ លោកស្នងការបានណែនាំឲ្យជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្រ្តាក់ នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បណ្តាលឲ្យប៉ះពាល់ផ្ទះចំនួន៦ខ្នង របេីកដំបូស័ង្កសី អស់ចំនួន៨៩សន្លឹក។
ក្នុងនោះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់ប្រជាពលរដ្ឋចំនួន៦គ្រួសារ រួមមាន ស័ង្កសី ប្រវែង៣.៥ម៉ែត្រ ចំនួន៦៤សន្លឹក, ស័ង្កសី ប្រវែង២.៥ម៉ែត្រ ចំនួន២៥សន្លឹក, ឈើសម្រាប់ប្រក់ស័ង្កសី ចំនួន៤០ដេីម និងគ្រឿងឧបភោគ បរិភោគដល់គ្រួសាររងគ្រោះ អង្ករ១៥០គីឡូក្រាម ថវិកា៦០០,០០០រៀល (ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល)៕