(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ឱ្យដឹងថា អ្នកដែលមានគំនិតជ្រុលនិយម មិនអាចរកសេចក្ដីសុខ សេចក្ដីស្ងប់ឱ្យខ្លួនឯងបាននោះឡើយ ហើយរឹតតែមិនអាចដឹកនាំប្រទេសឱ្យមានសន្តិភាពបានដូចគ្នា។ ការណ៍ថ្លែងរបស់លោក ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដែលជជែកលើប្រធានបទ «សន្តិភាពគ្មានទេធាតុជ្រុលនិយម»។

លោករដ្ឋមន្រ្តីបានបន្តថា ការដែលមិនអាចរកសេចក្ដីសុខ សេចក្ដីស្ងប់ខ្លួនឯងបែបនេះហើយ វាប្រៀបដូចជាជំងឺ ដែលបានកើតឡើងនៅក្នុងសតិអារម្មណ៍របស់ពួកគាត់ ដែលមើលឃើញតែភាពខ្មៅងងឹត ដែលពិបាកព្យាបាលជាងមហារីកទៅទៀត។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖