(ក្រចេះ)៖ ភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរងផលប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៥៦ខ្នង នៅក្នុងស្រុកចំនួន៣ នៃខេត្តក្រចេះ។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា គ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់លាយ ឡំភ្លៀងធ្លាក់រាយបាយនៅក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកចិត្របុរី ចំនួន៦ឃុំប៉ះពាល់ចំនួន ១២៣ខ្នងផ្ទះ ស្រុកស្នួល ១ឃុំ ប៉ះពាល់ចំនួន៤ខ្នងផ្ទះ ស្រុកព្រែកប្រសព្វ១ឃុំប៉ះពាល់ចំនួន២៩ខ្នងផ្ទះ សរុបគ្រួសាស្មើនិង២៧១គ្រួសារ មនុស្សចំនួន៩៣៥នាក់។
ក្រោយកើតមានគ្រោះធម្មជាតិនេះ អាជ្ញាធរនៅតាមមូលដ្ឋានក៏បានចុះសាកសួរសុខទុក្ខ និងពិនិត្យជាក់ស្តែងដល់ទីតាំងឃុំទាំង អស់ដែលបានជួបឧបទ្ទវហេតុ គឺមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ៕