(កំពង់ចាម)៖ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានជីវិភាពធូរធា មិនថាទីក្រុង ឬជនបទនោះទេ។ ជារៀងរាល់ចុងសប្តាហ៍ប្រជាពលរដ្ឋ តែងតែធ្វើដំណើរកម្សាន្តនៅតំបន់ ដែលពួកគាត់ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
នាចំបេះដូង នៃខេត្តកំពង់ចាម មានរមណីដ្ឋានមួយដែលគួរឱ្យចាប់អារម្មណ៍មានទេសភាពស្អាត ខ្យល់អាកាស ត្រជាក់ល្អ បរិសុទ្ធ គួរជាទី ទេសចរណ៍នោះ គឺតរមណីដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ដែលជារមណីដ្ឋានធម្មជាតិ ឆ្នេរខ្សាច់កោះប៉ែនស្ថិតនៅភូមិកោះប៉ែនក ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានព្រំប្រទល់ជាប់ និងដៃទន្លរមេគង្គ និងម្ខាងទៀត ជាប់ទន្លេមេគង្គធំ ហើយរួមទាំងជាប់និងស្រុក៣ និងក្រុងមួយផងដែរ រួមមាន៖ ស្រុក កងមាស ស្រុកកោះសូទិន និងក្រុងកំពង់ចាម។
បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីសម្តេច ហ៊ុន ណេង រមណីដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន មានឈ្មោះបោះសម្លេងទទួលស្គាល់ពីភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ ដោយមានការយកចិត្តទុកដាក់តុបតែង ច្នៃបង្កើតឱ្យមានកម្មវិធីកម្សាន្ដសប្បាយប្លែកៗ ពីសំណាក់អភិបាលខេត្តជំនាន់ក្រោយបន្តវេនជាពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើរមណីដ្ឋានមួយនេះកាន់តែល្បីសុះសាយ។
នាពេលបច្ចប្បន្ន ស្របតាមអនុសាន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យខេត្តកំពង់ចាម និងខេត្តផ្សេងទៀតខិតខំអភិវឌ្ឍន៍លើកស្ទួយវិស័យទេសចរណ៍ បានកាន់តែខ្លាំងក្លាបន្ថែមទៀត។
រមណីដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ត្រូវបានជាស្នាដៃក្រោមការផ្តួចផ្តើមដោយសម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម និងជាសមាជិកសភាមណ្ឌលកំពង់ចាម និងមានការចាត់ចែងរៀបចំ ដោយលោក លន់ លឹមថៃ ជាសមាជិកសភាមណ្ឌលខេត្តកំពង់ចាម នាពេលបច្ចុប្បន្ន និងបន្តកសាងដោយលោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាមផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុន ដារ៉ា ម្ចាស់រមណីដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ខិតខំតុបតែងបន្ថែមសោភ័ណភាពប្លែកៗ សម្រាប់ភ្ញៀវសម្រាកកម្សាន្ដលំហែរ និងថតរូបទុកជាអនុស្សាវរីយ៍។
ទទ្ទឹមគ្នានេះ លោកក៏សូមគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលអភិវឌ្ឍន៍នៅទីនេះ និងសូមអំពាវនាវប្រជាពលរដ្ឋឱ្យមកលេងកម្សាននារៀងរាល់ថ្ងៃ ព្រោះថារមណីយដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ចាំទទួល និងស្វាគមន៍ជានិច្ច។
មិនខុសគ្នាពីលោក ប៊ុន ដារ៉ា ប្រជាពលរដ្ឋដែលមកកម្សាន្ដនៅរមណីយដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ដែលជាអ្នករស់នៅក្នុងស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលឃើញរមណីយដ្ឋាននេះ មានភាពរីកចម្រើន និងគោររពថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ដែលបានជួយអភិវឌ្ឍន៍ទីនេះកាន់តែមានភាពស្រស់ស្អាត៕