(ភ្នំពេញ)៖ ក្រោយមានការលើកឡើងអំពីបំណងចង់បង្កើតមាតិការផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯង ពីអតីតបុគ្គលិកស្ថាប័នព័ត៌មានអាមេរិកដែលត្រូវផ្ដាច់ជំនួយពីរដ្ឋាភិបាលអាមេរិក លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា នរណាក៏អាចបង្កើតមាតិការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមបានដែរ គ្រាន់តែត្រូវគោលរពតាមគោលការណ៍របស់បណ្ដាញសង្គម និងមានទំនួលខុសត្រូវចំពោះច្បាប់ជាតិប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ទេព អស្នារិទ្ធ នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បើសិនជាគាត់សម្រេចចិត្តបែបនេះ គឺគាត់នឹងក្លាយទៅជាអ្នកបង្កើតមាតិការដូចគេដូចឯង ហើយនៅប្រទេសកម្ពុជារបស់យើង គឺមានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្ម មានជាង១២លាននាក់ ដោយនៅក្នុងនោះបានរាប់គាត់បញ្ចូលបាត់ទៅហើយ ព្រោះគាត់ស្ថិតនៅក្នុងបណ្ដាញផ្សព្វផ្សាយស្រាប់។ អ្វីដែលសំខាន់គ្រាន់តែគោរពតាមគោលការណ៍បណ្ដាញសង្គម និង ច្បាប់ជាតិដែលមានស្រាប់ដោយទំនួលខុសត្រូវ។
ជាបន្តដើម្បីជ្រាប់កាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖