(កំពត)៖ រយៈពេលពីរថ្ងៃមកនេះ (ថ្ងៃទី២៤-២៥) ខែមីនា ឆ្នាំ២០២៥ មានបេក្ខជនគណបក្សភ្លើងទៀន និងសមាជិកគាំទ្រព្រមទាំងសមាជិកគាំទ្រគណបក្សខ្មែររួបរួមជាតិ សរុបចំនួន៥៣នាក់ នៅតាមបណ្តាឃុំ សង្កាត់មួយចំនួននៃមូលដ្ឋានខេត្តកំពត បានសម្រេចចិត្តប្រកាសលាលែងគ្រប់ដំណែងទាំងអស់ ពីគណបក្សរបស់ខ្លួនឈរឈ្មោះ និងសម្រេចចិត្តស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

ពួកគាត់ទាំង៥៣នាក់ ស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ គឺដោយការមើលឃើញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាំមកនូវការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕