(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានជូនដំណឹងស្តីពី ការសម្រេចលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត រហូតមានការជូនដំណឹងជាថ្មីម្តងទៀត។
នៅក្នុងលិខិតរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ដូចនជេះថា ក្រសួងសូមជូនដំណឹងអំពីការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងរៀបចំនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ទន្ទឹមនេះចំពោះកាលបរិច្ឆេទ និងពេលវេលានៃការរៀបចំឡើងវិញនូវពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងជូនដំណឹងនៅពេលក្រោយដោយភ្ជាប់មកជាមួយនឹងលិខិតអញ្ជើញផ្លូវការ៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖