(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះលើបណ្តាញសង្គមបង្ហាញយុវសិស្សពីររូប អមដោយពាន មេដាយ និងលិខិតបញ្ជាក់ពីការចូលរួមប្រកួតរបស់ពួកគេផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា យុវសិស្សពីរនាក់នេះ ជាបេក្ខជននិងបេក្ខនារីឆ្នើមមកពីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់លេខ១ ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ (Concours d’éloquence) លក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សា ធ្វើឡើងនៅទីក្រុកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា នៅវគ្គផ្ដាច់ព្រ័ត្រ យុវសិស្សឆ្នើមទាំងពីររូបប្រកួតទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម។ ជ័យជម្នះយុវជនឆ្នើមទាំងពីររូប ទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation)៕