(កំពង់ធំ)៖ លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគ្រប់គ្រងវិស្សិតអាហាររូបកណ៍ អ.ម.គ. ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយកិច្ចព្រមព្រៀងជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដល់និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមាណ ៤០០នាក់ នៅវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ។

លោកបានបន្តថា សិក្ខាសាលាផ្សព្វផ្សាយកិច្ចព្រមព្រៀងជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គោលបំណងបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងមួយដែលទាន់សម័យទូលំទូលាយមានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកធ្វើសេរីភាវូបនីយកម្ម និងសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសជាសមាជិករួមចំណែកក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ លុបបំបាត់ពន្ធគយក្នុងរង្វង់៩០% និងរបាំងមិនមែនពន្ធគយដែលធ្វើឱ្យប្រសើរឡើងនូវលំហូរទំនិញ និងសេវាពង្រឹងការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសសមាជិក និងភាពប្រកួតប្រជែងនៅក្នុងតំបន់។ល។

លោកបញ្ជាក់ថា ចំពោះទំនិញដែលអាចបំពេញតាមលក្ខខណ្ឌតម្រូវវិធានជាក់លាក់សម្រាប់ផលិតផល (PSR - Product Specific Rule)
Product Specific Rules សំដៅទៅលើលក្ខខណ្ឌដែលបញ្ជាក់ថាវត្ថុធាតុដើមដែលមិនមានប្រភព បានឆ្លងកាត់ការផ្លាស់ប្តូរចំណាត់ថ្នាក់ទំនិញ ឬប្រតិបត្តិការផលិតកម្មជាក់លាក់ ឬបំពេញតាមលក្ខខណ្ឌនៃការគណនាសមាសធាតុតម្លៃតំបន់ ឬការរួមបញ្ចូលគ្នានៃលក្ខណៈវិនិច្ឆ័យណាមួយ។

លោក ហូ ស៊ីវយ៉ុង បានបន្ថែមថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាសន្ធិសញ្ញាអន្តរជាតិរវាងពីរ ឬច្រើនប្រទេសដែល មានគោលបំណងកាត់បន្ថយ ឬលុបបំបាត់របាំងលើការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្ម ក៏ដូចជាវិនិយោគ ដែលបានផ្តល់ផលប្រយោជន៍ដល់ភាគីពីការកាត់បន្ថយពន្ធ ឬលុបបំបាត់ពន្ធគយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី។ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើគឺមានការផ្តល់ភាពអនុគ្រោះជាលក្ខណៈឯកតោភាគី៕