(ភ្នំពេញ)៖ កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា រុស្ស៉ី បាននិយាយថាសហរដ្ឋអាមេរិក បានយល់ព្រមថានឹងជួយទីក្រុងមូស្គូ ក្នុងការជំរុញឱ្យមានការលុបចោលការរឹតត្បិតលើចំណីអាហារ ជី និងក្រុមហ៊ុនដឹកជញ្ជូន ជាថ្នូរទៅនឹងការយល់ព្រមទទួលយកកិច្ចព្រមព្រៀងសន្តិសុខសមុទ្រនៅសមុទ្រខ្មៅ ខណៈអ៊ុយក្រែនក៏បានយល់ព្រមទទួលយកបទឈប់បាញ់សមុទ្រខ្មៅ នេះដែរ។
សហរដ្ឋអាមេរិកក៏បានបញ្ជាក់ទៀតថា ខ្លួនក៏បានឈានដល់ការឯកភាពគ្នាដាច់ដោយឡែកជាមួយរុស្ស៉ី និងអ៊ុយក្រែនផងដែរ ដើម្បីអនុវត្តបទឈប់បាញ់ដោយបញ្ឈប់ការវាយប្រហារលើ រោងចក្រថាមពលដាក់គ្នាទៅវិញទៅមក រយៈពេល៣០ថ្ងៃ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថា តើនៅពេលណា ឬក៏ថាតើកិច្ចព្រមព្រៀងសន្តិសុខសមុទ្រខ្មៅ នឹងត្រូវចាប់ផ្ដើមអនុវត្តយ៉ាងដូចម្ដេចនោះទេ?
ដូច្នេះតើដំណើរការចរចារបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងសញ្ញាវិជ្ជមាន ឬយ៉ាងណា?
ដើម្បីឆ្លើយនឹងប្រធានបទនេះ យើងមានវាគ្មិនកិត្តិយស២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយលើប្រធានបទនេះគឺ៖
- លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
- លោក ថុង ម៉េងដាវិត៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ
ដូច្នេះសូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕