(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី១២០ ក្នុងចំណោមប្រទេសលើសកលលោក។

ក្នុងលិខិតឆ្លើយតបដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។

ផ្ទុយពីការចោទប្រកាន់នេះ ក្រសួងអប់រំ បានអះអាងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលទាមទារឲ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្ន ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត។

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ៖