(សៀមរាប​)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។

ការដាក់ឲ្យប្រើប្រាស់នេះ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត។

ចំណែកឯផ្លូវដី ដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរា នឹងប្រើប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុល នៅប្រាសាទអង្គរវត្ត ព្រមទាំងករណី ចាំបាច់ផ្សេងៗទៀតប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា៖