(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានផ្ញើរសារលិខិតអបអរសាទរ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ត្រូវបានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គសន្និបាត គំាទ្របន្ដជ្រើសតាំងជា ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងអាណត្ដិទី៤ ( ឆ្នាំ២០២៥-២០២៧) ។

យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយប្រសិទ្ធពរជ័យ លោកអ្នកឧកញ៉ា លី ហួរ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គល បវរសួស្ដី និងប្រកបដោយ ពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។