(កំពង់ធំ)៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធបើក ការដ្ឋាន សាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង ផ្លូវ បេតុងប្រវែង ៩២,៩គីឡូម៉ែត្រ ដែលប្រារព្ធធ្វើឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពិធីនេះ មានការ អញ្ជើញចូលរួមពីសំណាក់លោក Igor DRIESMANS ឯកអគ្គ រដ្ឋ ទូត សហភាព អឺរ៉ុប, លោក Jacques PELLET ឯកអគ្គរដ្ឋ ទូតបារាំង , លោក StefanMESSERER ឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់, លោកទេសរដ្ឋមន្ត្រី ថោង ខុន, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួង ធនធានទឹកនិង ឧតុនិយម, លោកតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុម ប្រឹក្សានិងគណៈអភិបាលខេត្តកំពង់ធំ, លោក លោកស្រី ជាទីប្រឹក្សាបច្ចេកទេស តំណាងក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សា នុសិស្ស សរុបប្រមាណ១៦០០នាក់។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ សេចក្តីនឹក រលឹក និង សេច ក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូន ចំពោះ ថ្នាក់ ដឹកនាំ មន្រ្តី រាជកា រ គ្រប់ លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ និងជាពិសេស បងប្អូន ប្រជាពលរដ្ឋទាំងអស់នៃ ខេត្ត កំពង់ធំ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានសម្ដែងនូវសេចក្ដីសោមនស្សនិងពេញចិត្តក្រៃលែង ចំពោះគម្រោង សាង សង់ ផ្លូវ ក្រាល កៅស៊ូពីរជាន់ (DBST) និង ផ្លូវ បេតុងប្រវែង ៩២,៩ គីឡូម៉ែត្រ ចំនួន១២ខ្សែ ក្នុងខេត្ត កំពង់ធំ ក្នុង ក្របខ័ណ្ឌ កម្មវិធី អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធជនបទ សម្រាប់ កម្ពុជា(RID4CAM) ក្រោម ហិរញ្ញប្បទាន សហ ប្រតិបត្តិការ ពីមូលនិធិ សហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារ បារាំង សម្រាប់ ការអភិវឌ្ឍ (AFD) និង ធនាគារ អភិវឌ្ឍន៍ អាល្លឺម៉ង់ (KfW) ដែល ជាចំណងដៃដ៏ថ្មីស្រឡាងមួយសម្រាប់ ខេត្តកំពង់ធំ ក៏ដូចជា សម្រាប់ ខេត្ត គោលដៅ ចំនួន៦ផ្សេងទៀត ក្នុង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាប វរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
គម្រោងនេះកើតចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍនិងភាព ជាដៃគូ ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល និងចក្ខុវិស័យនិងយុទ្ធសាស្រ្តរបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត កំពង់ធំក្នុងការ ជំរុញសន្ទុះនៃការអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការ ប្រែប្រួលមុខមាត់ តាមរយៈ ការដោះស្រាយ ជីវភាពរបស់ ប្រជាជន និងរួមចំណែក ឆ្លើយតប ទៅនឹងភាព មាន កម្រិត និងសេចក្តីត្រូវការដ៏ច្រើន ផ្នែក ហេដ្ឋា រចនាសម្ព័ន្ធ រូបវន្តចាំបាច់ នានា សម្រាប់បម្រើឱ្យការអភិវឌ្ឍ សេដ្ឋកិច្ច - សង្គមរបស់ខេត្ត ព្រមទាំងអាចឱ្យ ប្រជាជន ដែលរស់ នៅ ក្នុងតំបន់ នៃខេត្តគោលដៅ អាចធ្វើដំណើរ បានគ្រប់ រដូវកាល និងប្រើប្រាស់សម្រាប់ ការងារ ពហុបំណង។ លើសពីនេះ បន្ទាប់ពីគម្រោង សាងសង់នេះបញ្ចប់ជាស្ថាពរខេត្ត កំពង់ធំ នឹងកាន់តែ មាន ភាព ទាក់ទាញ សម្រាប់ វិនិយោគិនក្នុង ស្រុកនិងបរទេស ក្នុងការដាក់ទុនវិនិយោគលើ វិស័យ ដែលមាន សក្តានុពល ជាពិសេសវិស័យ កសិ-ឧស្សាហកម្មកម្មន្តសាល និងវិស័យទេសចរណ៍ ដូចទៅនឹង ប្រសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ដែលតែងបានលើកឡើងនាពេលកន្លងមក «មានផ្លូវ គឺមានក្ដីសង្ឃឹម» និង «មានផ្លូវ គឺមាន ការអភិវឌ្ឍ»។
លោកោ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទក្រោម ការ ដឹកនាំ របស់លោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដែលបានដឹកនាំនិងសម្រប សម្រួល ការអនុវត្តគម្រោង កម្មវិធី អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធ ជនបទសម្រាប់កម្ពុជា (RID4CAM) ប្រកប ដោយប្រសិទ្ធភាព ក៏ ដូច ជា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ថ្នាក់ ក្រោមជាតិ ទីប្រឹក្សាបច្ចេកទេសពាក់ព័ន្ធ និង ដៃគូទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យ បន្ត សហការគ្នាឱ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងការ អនុវត្ត គម្រោង ការគ្រប់គ្រង និងការអភិវឌ្ឍ ដោយធានានូវប្រក្រតីភាពនៃជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅ សង ខាង ផ្លូវ និងស្នើដល់ បងប្អូនប្រជាពលរដ្ឋឱ្យមានការយោគយល់ បង្កលក្ខណៈងាយស្រួល និងចូលរួមថែទាំ នូវ បណ្ដាញហេដ្ឋា រចនាសម្ព័ន្ធឱ្យបានយូរអង្វែង។
ក្នុងឱកាសនេះដែរ លោក Igor DRIESMANS ឯកអគ្គ រដ្ឋ ទូត សហភាព អឺរ៉ុប បានវាយតម្លៃខ្ពស់ ចំពោះភាពជា ដៃគូដ៏រឹងមាំនិងកិច្ចសហការជិតស្និទ្ធ រវាងសហភាពអឺរ៉ុប ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិត ផ្ដួចផ្ដើមរបស់ សហគមន៍អឺរ៉ុប និងរដ្ឋជាសមាជិកអឺរ៉ុប ជាពិសេស ប្រទេស បារាំង និងប្រទេសអាល្លឺម៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែង រួមគ្នា ជំរុញការ លើកកម្ពស់សេដ្ឋកិច្ច នៅតាមទីជនបទដោះស្រាយ បញ្ហាប្រឈមនៅតាមសហគមន៍ កាត់ បន្ថយភាពក្រីក្រ ទប់ស្កាត់ផលប៉ះពាល់នៃការ ប្រែប្រួល អាកាសធាតុ លើកកម្ពស់សុខភាព និងគាំទ្រដល់ការធ្វើ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់ តាមរយៈ គម្រោង ហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន។ លោក Jacques PELLET ឯកអគ្គរដ្ឋ ទូតបារាំង បានបន្ថែមថា គម្រោង នេះមិនមែនគ្រាន់តែជាគម្រោងសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែគឺជា ការវិនិយោគដ៏សំខាន់ទៅលើមនុស្ស ដោយកាត់បន្ថយភាពដាច់ឆ្ងាយនៃសហគមន៍នីមួយៗ កាត់ បន្ថយ ពេល វេលានិងចំណាយធ្វើដំណើរ ព្រមទាំងបង្កើន លទ្ធភាព ទទួលបានសេវាថែទាំសុខភាពការអប់រំ និងឱកាស សេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ជីវភាព របស់ប្រជាជនក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោក Stefan MESSERERឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ បានគូស រំលេចនូវសមិទ្ធផលសំខាន់ៗនៃកិច្ចសហ ប្រតិបតិ្តការកម្ពុជា-អាល្លឺម៉ង ដោយកន្លងមកប្រទេស អាល្លឺម៉ង់បានវិនិយោគសរុបប្រមាណ ៧៥,៥១៦លាន អឺរ៉ូ និង ៣១លាន Deutsche Mark (DM) ក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅព្រះរាជាណាចក្រកម្ពុជា។ លោកឯកអគ្គរដ្ឋទូតទាំងបីរូប បានបង្ហាញនូវ ឆន្ទៈមោះមុតក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍ និង ការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោក វង្សី វិស្សុត បានសម្តែងនូ វ អំណរ គុណ យ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការសប្បុរសនិង ថ្លៃថ្លារបស់សហភាពអឺរ៉ុប តាមរយៈ មូលនិធិ សហភាពអឺរ៉ុប (EU/AIF) រដ្ឋាភិបាល បារាំង តាមរយៈទីភ្នាក់ងារ បារាំង សម្រាប់ ការអភិវឌ្ឍ (AFD)និងរដ្ឋាភិបាល អាល្លឺម៉ង់ តាមរយៈ ធនាគារអភិវឌ្ឍន៍ អាល្លឺម៉ង់ (KfW) និងជាពិសេសជូនចំពោះប្រជាជន និង រដ្ឋា ភិបាល អាល្លឺម៉ង់ បារាំង និង សហភាព អឺរ៉ុបដែលជាមិត្តល្អ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាក្នុងរយៈពេល ជាង៣ទសវត្សរ៍ កន្លងមក និងជឿជាក់ថា នឹងបន្តគាំទ្រ កម្មវិធីអភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធ ជនបទ សម្រាប់ កម្ពុជា ជំហានទី២ (RID4CAM Phase II) និងកិច្ចសហប្រតិបត្តការកាន់តែស៊ីជម្រៅយូរអង្វែងជាបន្តទៀត។
ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានផ្ដល់កិត្តិយសអញ្ជើញបញ្ជា គ្រឿងចក្រ ដើម្បីសម្ពោធបើក ការដ្ឋាន សាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង ផ្លូវ បេតុងប្រវែង ៩២,៩គីឡូម៉ែត្រ នៅខេត្តកំពង់ធំនេះផងដែរ៕