(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានមើលឃើញថា បើទោះជាមានការចរចាស្វែងរកសន្តិភាពរយៈពេល៣០ថ្ងៃ រវាងរុស្ស៊ី និងអ៊ុយក្រែន នៅតំបន់សមុទ្រខ្មៅ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកក្ដី ក៏សង្រ្គាមនៅតែបន្តដដែល។ ការបញ្ជាក់បែបនេះរបស់ លោក ថុង ម៉េងដាវិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ខាងលើកិច្ចចរចានេះ មិនអាចទៅរួចឡើយបើសិនជាអាមេរិកមិនព្រមតាមសំណើរបស់រុស្ស៊ី ដែលបានទាមទារក្នុងកិច្ចព្រមព្រៀងសន្តិភាពរយៈពេល៣០ថ្ងៃនេះ។ ការពិបាកក្នុងការឱ្យរុស្ស៊ីយល់ព្រម ក៏ព្រោះតែភាគីរុស្ស៊ី បានមើលឃើញយ៉ាងច្បាស់ថា ខ្លួនកំពុងតែមានប្រៀបយ៉ាងខ្លាំងលើអ៊ុយក្រែន នៅក្រោយពេលដែលអ៊ុយក្រែន បានបាត់បង់ការគាំទ្រទាំងស្រុងពីសំណាក់អាមេរិក។
សូមជម្រាបថា តាមវិមានក្រឹមឡាំង កិច្ចព្រមព្រៀងស្ដីពី សុវត្ថិភាពសមុទ្រនឹងត្រូវចូលជាធរមាន ក្រោយលក្ខខណ្ឌរបស់ខ្លួនត្រូវបានបំពេញ ក្នុងនោះរួមមានដូចជា៖ ការលុបចោលការរឹតត្បិត និងទណ្ឌកម្មលើធនាគារ ក្រុមហ៊ុននាំចេញចំណីអាហារ ជី និងនាវារុស្ស៉ី។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖