(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក យ៉ាង អាយជុន ប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ព្រមទាំងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ជំនួបពិភាក្សានេះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា និងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឲ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឲ្យច្រើនឡើងជាលំដាប់៕