(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលមានឈ្មោះថា «តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល» ត្រូវបាន Hack យកទៅគ្រប់គ្រងហើយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ។
នៅពេលនេះ គ្រប់ការងារបច្ចេកទេស នៃតុលាការកំពូល កំពុងធ្វើការ ដើម្បីដណ្ដើមយកមកវិញ ខណៈដែលជនអនាមិក បានលួចដូរឈ្មោះទៅជា «Julie Booth Enszer»។
គ្រាដែលទំព័រហ្វេសប៊ុកត្រូត្រូវជនអនាមិក យកទៅគ្រប់គ្រងនេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សូមអំពាវនាវដល់ជនរួមជាតិកុំឱ្យមានការភាន់ច្រឡំ ក្នុងករណីដែលមានព័ត៌មានណាមួយ បង្ហោះលើផេកផកនេះ អំឡុងពេលត្រូវបានលួចយកទៅគ្រប់គ្រង៕