(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានបញ្ជាក់ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំប្រទេសមួយរូប ដែលបានធ្វើដំណើរទស្សនកិច្ចកិច្ចទៅកាន់ប្រទេសចិន ច្រើនជាងគេលើពិភពលោក សរុបរហូតដល់ទៅ១៤ដង។ ក្នុងនោះដំណើរទស្សនកិច្ច ដែលពិភពលោកចាប់អារម្មណ៍ជាងគេ គឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិន នាអំឡុងការរីករាលដាល Covid-19។ ការបញ្ជាក់របស់លោកបណ្ឌិត បែបនេះធ្វើឡើងនៅកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ខាងលើបានបញ្ជាក់ទៀតថា គិតមកដល់ឆ្នាំ២០២៥នេះ ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់ឆ្នាំទី៦៧ហើយ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសទាំង២ កំពុងជម្រុញទំនាក់ទំនងឱ្យឈានដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនថែមទៀត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖