(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួររបស់កម្មវិធី Fresh Talk ជុំថាតើចិនបានផ្ដល់មកឱ្យកម្ពុជានូវអ្វីខ្លះ នៅក្នុងចំណងមិត្តភាពរយៈពេល៦៧ឆ្នាំមកនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ច្បាស់ៗថា ជំនួយ និងការវិនិយោគរបស់ចិន បានដើរតួនាទីសំខាន់ណាស់ ក្នុងការគាំពារភាពរឹងមាំ នៃស្ថេរភាពសង្គម-នយោបាយកម្ពុជា។
ការបញ្ជាក់របស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្ងលទៅ ជុំវិញប្រធានបទ «ទំនាក់ទំនងកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី បានផ្ដល់នូវផ្លែផ្កាអ្វីខ្លះ សម្រាប់ប្រទេសទាំងពីរ»?
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា តាមរយៈជំនួយរបស់ចិន ធ្វើឱ្យផ្លូវ ថ្នល់ និងស្ពាន ភាគច្រើនគឺជាការវិនិយោគ និងជំនួយរបស់ចិន ដែលផលទាំងនេះយើងមិនអាចប្រកែកបានឡើយពីទំនាក់ទំនងកម្ពុជា-ចិន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖