(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបញ្ជាក់ឱ្យដឹងថា ប្រទេសចិន មិនមែនជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជានោះ ប៉ុន្តែគឺជាអ្នកដាក់ទុនវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជាយើង។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។
អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ខាងលើបានបញ្ជាក់ថា នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេល ៦៧ឆ្នាំនេះ បានជួយដល់សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងខ្លាំង ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបាននាំឱ្យមានផលប្រយោជន៍ទាំងប្រជាជនកម្ពុជា និងប្រជាជនចិន។ ស្របពេលដែលចិន ជាប្រទេសដែលដាក់ការវិនិយោគច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា ទីផ្សារនាំចេញនូវផលិតផលរបស់កម្ពុជាច្រើនជាងគេវិញរួមមាន៖ អាមេរិក អឺរ៉ុប និងជប៉ុន ជាដើម។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖