(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល អ្វីដែលប្រទេសតូចៗអាចធ្វើទៅបាន គឺមានតែព្យាយាមធ្វើកិច្ចសហការល្អជាមួយគ្រប់មហាអំណាចទាំងអស់ ជាជាងល្អតែមួយ។ ការបញ្ជាក់របស់លោកបណ្ឌិត បែបនេះធ្វើឡើងនៅកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត យង់ ពៅ មហាអំណាចមិនមែនសម្រាប់យើងប្រឆាំងទេ យើងត្រូវធ្វើកិច្ចសហការល្អជាមួយគ្រប់មហាអំណាចទាំងអស់ ការធ្វើឱ្យត្រូវជាមួយគ្រប់មហាអំណាចមិនមែជារឿងងាយ ប៉ុន្តែក៏មិនមែនមានន័យថា ធ្វើមិនបានដែរ។ តួយ៉ាងបណ្ដាប្រទេសមួយចំនួនគេបានអនុវត្តន៍វិធីសាស្រ្តនេះរួចមកហើយ ហើយអាចទទួលបានផលចំណេញបានទាំងសងខាង នោះជាអ្វីដែលយើងត្រូវរៀនសូត្រតាម ដើម្បីដើរឱ្យទាន់បរិបទនៃពិភពលោកពហុប៉ូល។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖