(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបញ្ជាក់ឱ្យដឹងថា បើសិនជាលោក ស៊ីជីង ភីង ធ្វើដំណើរទស្សនកិច្ចមកកម្ពុជា នាពាក់កណ្ដាលខែមេសានេះមែន នឹងធ្វើឱ្យប្រជាជន និងប្រជាជនកាន់តែភាពកក់ក្ដៅ និងបើកផ្លូវពាណិជជ្ជកម្មកាន់តែច្រើនឡើងថែមទៀត។ ការបញ្ជាក់របស់លោកបណ្ឌិត បែបនេះធ្វើឡើងនៅកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បន្ថែមពីនេះ ផែនការទស្សនកិច្ចរបស់លោក ស៊ី ជីងភីង មកកម្ពុជា ក៏អាចលើកកម្ពស់ភាពជាដៃគូកម្ពុជា-ចិន ជម្រុញតួនាទីកម្ពុជា-ចិន នៅក្នុងអភិបាលកិច្ចតំបន់ និងសកល តាមរយៈគំនិតផ្ដួតផ្ដើម និងកិច្ចសហប្រតិបត្តិការទាំងអស់។ ព្រោះកម្ពុជាតូច ប៉ុន្តែកម្ពុជាសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលអាចឱ្យកម្ពុជា និងចិន ជួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកផងដែរ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖