(កណ្តាល)៖ ស្នងការនគរបាល ខេត្តកណ្តាល ឧត្តមសេនីយ៍ អ៊ាវ ចំរើន បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា នៅម៉ោងប្រមាណ ១៩៖០០នាទីនេះ លោកបាននឹងកំពុងតែបញ្ជា ឱ្យកម្លាំងរបស់លោក ឡោមព័ទ្ធចាប់ក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយមាន៥ទីតាំងស្ថិតនៅតំបន់គៀនស្វាយ និងមួយទីតាំងស្ថិតនៅម្តុំផ្លូវ ៣៧១ ក្នុងទឹកដី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ ស្នងការរូបនោះបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រោយធំ សរុបទាំងអស់ចំនួន៦ទីតាំងធំៗ ហើយការបង្រ្កាបនេះមានការផ្ទុះអាវុធផងដែរ ហើយចាប់បានជនសង្ស័យមួយចំនួនផងដែរ៕
។