(ភ្នំពេញ)៖ អ្នកបើកបរគ្រប់រូបតែងតែជួបនូវបញ្ហាស្ពឹកស្រពន់ នៅពេលដែលគាត់ធ្វើការបើកបររយៈពេលយូរ។ ការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតរបស់រថយន្ត Ford Taurus លោកអ្នកនឹងទទួលបាននូវ ផាសុកភាពបំផុតសម្រាប់ការបើកបរ ទោះជាចម្ងាយឆ្ងាយប៉ុណ្ណោះនោះទេ ដោយសារកៅអីម៉ាស្សាដែលបានបំពាក់លើរថយន្ត សម្រាប់អ្នកបើកបរក៏ដូចជាអ្នករួមដំណើរ នៅផ្នែកខាងមុខផងដែរ។ ការបំពាក់កៅអីម៉ាស្សានៅលើរថយន្ត Ford Taurus នេះអាចផ្តល់ជូនអ្នកបើកបរ និងអ្នករួមដំណើរ នូវការម៉ាស្សាចាប់ពីជើងរហូតដល់ខ្នង អាស្រ័យទៅតាមរយៈពេលដែលលោកអ្នកចង់ម៉ាស្សា។

ពិសេសជាងនេះទៅទៀត លោកអ្នកអាចទទួលបាននូវសីតុណ្ហភាពពីរផ្សេងគ្នា ពីកៅអីម៉ាស្សារបស់រថយន្តនេះដែរ គឺសីតុណ្ណភាពក្តៅ ឬត្រជាក់ សម្រាប់ជួយសម្រួលភាពធុញថប់ពីការបើកបរផងដែរ។ ការបំពាក់នូវប្រព័ន្ធផ្តល់នូវសីតុណ្ហភាព នៅលើកៅអីរបស់រថយន្ត Ford Taurus នេះ មិនត្រឹមតែមាននៅផ្នែកខាងមុខនោះទេ កៅអីផ្នែកខាងក្រោយក៏បំពាក់នូវប្រព័ន្ធ ផ្តល់នូវសីតុណ្ហភាពពីផ្សេងគ្នា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់អ្នកធ្វើដំណើរដែលអង្គុយនៅផ្នែកខាងក្រោយផងដែរ។ 

សំរាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975 ៕