(កំពង់ស្ពឺ)៖ ជនសង្ស័យ៥នាក់ ប្រដាប់ ដោយកាំភ្លើង AK និងកាំភ្លើងខ្លីគ្រប់ដៃ បានជិះរថយន្ដ ហាយឡេឌ័រមួយគ្រឿង ទៅប្លន់យកទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋមួយគ្រួសាររកស៊ី ទិញលក់ស្រូវដ៏ធំ ស្ថិតនៅភូមិននគោក ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ នៅម៉ោង៦៖២០នាទីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។ ក្នុងករណីប្លន់ប្រដាប់អាវុធដ៏ធំខាងលើនេះ ក្រុមចោរបានយកអស់ទ្រព្យសម្បត្ដិ ជាច្រើនរួមមានលុយ ៣០លានរៀល លុយដុល្លារ ជាង៧ពាន់ដុល្លារ មាសសុទ្ធ៧តម្លឹងកន្លះបា្លទីន ៥តម្លឹង ក្រវិលពេជ្រតម្លៃ១ពាន់ដុល្លារ ។

ជនរងគ្រោះជាប្ដី លោក កែ លន អាយុ ៣៨ឆ្នាំ បាននិយាយថា ករណីប្លន់ខាងលើនេះក្រុមចោរបានវាយប្រពន្ធ និងកូនស្រីរបស់ខ្លួន អាយុ១៥ឆ្នាំ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ បាននឹងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

www.freshnewsasia.com